khmer eng
  • ឯកឧត្ដម ទេព យុទ្ធី បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់អង្គការខាណា (KHANA) ក្នុងកម្មវិធីជជែកពិភាក្សាតុមូលសម្រាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅទីតាំង Blue Media Cambodia ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្ដម ទេព យុទ្ធី សមាជិកគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (ហៅកាត់ថាគណៈកម្មការទី៨) បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់អង្គការខាណា (KHANA) ក្នុងកម្មវិធីជជែកពិភាក្សាតុមូលសម្រាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ស្តីពី “កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅនៃកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេងឆ្នាំ២០២៣”។

    កម្មវិធីជជែកពិភាក្សាតុមូលនេះ មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗមួយចំនួនរួមមាន ៖
    ១-លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល។
    ២-លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា (KHANA) និងជាតំណាងអង្គការសង្គមសុីវិលធ្វើការងារផ្នែកជំងឺរបេង។
    និង៣-លោកវេជ្ជបណ្ឌិត ដេង សិរង្គា មន្ត្រីបច្ចេកទេសថ្នាក់ជាតិរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ